ឯកអគ្គរដ្ឋទូតសឹង្ហបុរី វាយតម្លៃខ្ពស់បំផុតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លេីងនៅក្នុងរមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។
លោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតប្រទេស សឹង្ហបុរីប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះបានទៅបំពញទស្សនកិច្ចសិក្សាស្វែងយល់នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ។
ក្នុងដំណើរទស្សនកិច្ចនោះ អ្នកឧកញ៉ាម៉ុង ឫទ្ធី ក៏បានបង្ហាញពីការអភិវឌ្ឍគម្រោងជាច្រើន និងបាននាំទៅពិនិត្យមើលកសិដ្ឋានមួយចំនួនផងដែរ។
គួរបញ្ជាក់ដែរថានៅតំបន់អភិវឌ្ឍន៍កសិទេចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះ មានទេសភាពអំណោយផលយ៉ាងខ្លាំង លើវិស័យទេសចរណ៍ ព្រោះនៅទីនោះមានទេសភាពបែបធម្មជាតិ នៅក្បែរតំបន់ជើងភ្នំ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធីសែនជ័យនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ខណៈកន្លងទៅក្រសួងទេសចរណ៍ក៏កំពុងធ្វើការសិក្សាដើម្បីដាក់បញ្ចូលទៅជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋមួយ៕