យោងតាមរបាយការណ៍មួយកាលពីពេលថ្មីៗនេះ បានបង្ហាញថាប្រទេស វៀតណាម បានទិញចូលជិត ៨០% នៃការនាំចេញផលិតផលកសិកម្មសរុបរបស់កម្ពុជា ដែលមានតម្លៃជិត ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន ។
ជាក់ស្តែង ប្រទេសវៀតណាម បានទិញ ៩៦% ទៅ ៩៩% នៃគ្រាប់ស្វាយចន្ទី ម្រច និងសណ្តែកសៀង ដែលកម្ពុជានាំចេញ ។ យ៉ាងណានេះបើតាមការឱ្យដឹងពីរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ។
ក្នុងនោះដែរ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម បានកើនឡើង ៤,៦ ដង ចាប់តាំងពីឆ្នាំ ២០២០ ហើយចំណែកឯម្រេច និងសណ្តែកបណ្តុះ បានកើនឡើង ៤ ដង ។
ក្រៅពីនោះផលិតផលកសិកម្មផ្សេងទៀត ដែលវៀតណាមបានទិញក្នុងបរិមាណដ៏ច្រើនពីកម្ពុជា មានដូចជាអង្ករ ក្រូចថ្លុង ចេក និងស្វាយជាដើម ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន បានប្រាប់ដល់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចនាពេលកន្លងទៅថា វៀតណាមជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំនោមប្រទេស និងដែនដីចំនួន ៧០ កាលពីឆ្នាំមុន ៕
គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេល ១១ ខែដំបូងកាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា បានកើនឡើង ៨៤% ដល់ ៨,៦ ពាន់លានដុល្លារ។ នេះបើយោងតាមការឱ្យដឹងពីគយរបស់វៀតណាម ៕
ប្រភព: VN Express