លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានសម្តែងក្តីរីករាយ ក្រោយកូនប្រុសរបស់លោកបានប្រឡងជាប់បាក់ឌុបដោយជាប់បាននិទ្ទេស A។
តាមការបង្ហោះនៅលើគណនីរបស់លោកប៉ុន្មាននាទីមុននេះ លោកបានបង្ហាញមោទនភាពនិងអបអរសាទរដែលកូនប្រុសរបស់លោកឈ្មោះ សាំ សេដ្ឋា បានជាប់និទ្ទេសខ្ពស់បំផុតនាសម័យប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១។
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថានៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៧២០១៦ នាក់ស្មើ៦៥.៦៥ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន ១៥៥២នាក់ និទ្ទេស C ចំនួន ១១៦៣៤នាក់ និទ្ទេសDចំនួន ២៣៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩៩១៥នាក់។
លំដាប់បេក្ខជនទូទាំងប្រទេសដែលមាននិទ្ទេស A ច្រើនជាងគេគឺរាជធានីភ្នំពេញចំនួន ៥៦៥ នាក់ និងខេត្តសៀមរាបចំនួន ១៥៣ នាក់៕