លោក ហ៊ុន ម៉ាណែត៖ ជាតិនិងកងទ័ពត្រូវការគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍សមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជា​តិត្រូវការកងទ័ពដើម្បីភាពរឹងមាំឯកងទ័ពវិញត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱ​កាស​ដើ​ម្បីកសាង និងអភិវឌ្ឍន៍សមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញអាចទទួល​រ៉ា​ប់​រ​ងភារកិច្ចដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភា​ព​ជឿ​នលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្ត​ប្រែប្រួលដ៏ឆាប់រហ័សនៃ​សភា​ព​កា​រ​ណ៍​ស​ន្តិ​សុ​ខអ​ន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅរបស់ផ្នែកសឹករងបរសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមករានេះ។

បើតាមលោក ហ៊ុន ម៉ាណែត កងយោធពលខេមរភូមិន្ទផ្ទាល់ចាំបាច់ត្រូវបន្តខិតខំ​ប្រឹង​ប្រែង​ជំរុ​ញអ​ភិ​វ​ឌ្ឍ​ស​មត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយត​បចំពោះរាល់សំ​ណូម​ព​រ​ភា​រ​កិ​ច្ច​នៅគ្រប់កាលៈទេសៈ។ លោកបន្តថា ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែ​លត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិតខិត​ខំរិះរកវិធីពិនិ​ត្យដោះស្រាយតាមត​ម្រូ​វការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមាន​ប្រព័​ន្ធកា​រ​ងា​រ​ត្រឹ​ម​ត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងពីស្ថានការណ៍ជំងឺកូវីដ-១៩ ដែលលោកចាត់ទុកថា ជា​សោ​កនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុលពត ដែលប្រ​ជាជា​តិ​ក​ម្ពុជា​ធ្លា​ប់​បា​ន​ឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័សហើយ​ក្រុ​ម​គ្រួ​សា​រពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ យ៉ា​ង​ណា​ក៏ដោយសោកនាដកម្មកូវីដ-១៩បានប្រែក្លាយជា​មានសភា​ពធូ​រ​ស្រា​ល​ដោ​យ​សា​រ​ស​ម្តេ​ច​តេ​ជោ មានការសម្រេចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួ​លខុស​ត្រូវ​ខ្ព​ស់​ក្នុ​ង​ស​មរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកា​ត់រ​ហ័ស​ទាំ​ង​ក្នុ​ង​កា​រ​ទិ​ញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យ​មាន​កា​រ​បើ​ក​ដំ​ណើការប្រទេសឡើងវិញលើគ្រប់វិស័យ។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នេះក៏ព្រោះប្រមុខដឹកនាំសម្តេច ហ៊ុនសែន គឺអា​ចស​ង្គ្រោះ​ជី​វិ​ត​ប្រ​ជា​ព​ល​រ​ដ្ឋ​ឱ្យ​រួ​ច​ផុ​តពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំ​ដោះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ឱ្យរួចចេញផុតពីការកាប់សម្លាប់នៃរបបប៉ុលពតដែរ៕