ផុត​ឱសាន​វាទ​​ភ្លាម ដើម​ឆ្នាំ ២០២២ គយ​បង្ក្រាប​រថយន្ត​អត់ពន្ធ​ពីរ​គ្រឿង ​សុទ្ធតែ​ស៊េរីទំនើប

សង្គម​ និង​សេដ្ឋកិច្ច

ដើម​ឆ្នាំ​២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានចុះ​បង្រ្កាប​រថយន្តទេសចរណ៍ចំនួន០២ គ្រឿង គឺរថយន្តម៉ាក Ford Ranger XLS Pick-up ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំ២០១៩ និង រថយន្តម៉ាក Lexus NX 200t ចង្កូតឆ្វេងពណ៌ស ឆ្នាំ២០១៦ ដែលបានប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ក្រោយ​ផុត​ឱសានវាទបង់ពន្ធ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាល​បាន​ប្រកាស​សម្រេច​ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ និងអាករត្រូវបង់ចំនួន១០% សម្រាប់យន្តចង្កូតឆ្វេង បានបញ្ចប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងសន្និសីទសារព័ត៌មាន លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា បានលើកពីឱសាទវាទនៃការបន្ធូរបន្ថយប្រាក់ពន្ធនិងអាករ ១០% សម្រាប់រថយន្តចង្កូតឆ្វេង គឺនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ លោក គុណ ញឹម ក៏បានសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបនឹងត្រូវចាប់ផ្តើម នៅក្រោយឱសានវាទនេះ៕