ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖”ជនដែលជាប់សង្ស័យខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូននៅឃុំបិតត្រាង ស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជននេះកំពុងរត់គេចខ្លួន។
ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Child Protection Unit ជាភ្នាក់ងារជនបរទេសការពារកុមារ បានកំពុងចុះស្រាវជ្រាវ និងដុតដៃដុតជើង ដើម្បីតាមស្វែងរកមុខជនល្មើស យកមកកាត់ទោសឲ្យទល់តែបាន ដោយលោកបានប្រាប់ឱ្យដឹងពីជំហាន នៃការស៊ើបអង្គេតនេះថា៖ “ករណីឃោរឃៅបំផុតដែលពួកយើងត្រូវធ្វើការអង្កេត”ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ ២ឆ្នាំ និងបទល្មើសរំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ក្រុមស៊ើបអង្កេត
និងក្រុមកោសល្យវិច្ច័យ CPU
បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុក្នុងឃុំគគីរ
ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាកសពក្មេងរងគ្រោះដែលប្រលាក់ដោយឈាមត្រូវបានគេរកឃើញនៅទីលំនៅរបស់ពួកគេ
នៅម៉ោង៣
និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩
ខែឧសភា ឆ្នាំ២០១៩
បន្ទាប់ពីឪពុករបស់ពួកគេបានចេញទៅធ្វើការ។ក្មេងស្រីរងគ្រោះនៅមានជិវិតនៅឡើយពេលដែលរកឃើញ
ប៉ុន្តែត្រូវការសង្គ្រោះបន្ទាន់
ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ
ដើម្បីអោយ CPU
រៀបចំការផ្លាស់ផ្តូរមកព្យាបាលនៅភ្នំពេញ។
ដោយសារមុខរបួសធ្ងន់ពេក
ក្មេងស្រីរងគ្រោះបានស្លាប់បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។
“ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះធ្វើអោយសូម្បីតែអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំមានភាពរន្ធត់
និងរកពាក្យនិយាយមិនបាន។”
គ្រប់ធនធានដែលយើងមានកំពង់ធ្វើការប្រើប្រាស់ដើម្បីរកអត្ដសញ្ញាណរបស់ជនល្មើស។ យើងនិងធ្វើគ្រប់យ៉ាងដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ យើងមិនអាចយល់ពីកម្រឹតនៃអំពើហឹង្សាដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ។ សូមអោយអ្នកទាំងពីរទៅអោយបានស្ងប់ ដោយដឹងថាសមាជិករបស់កម្លាំងការងារនឹងមិនសម្រាកឡើយ ទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស”។