បណ្ឌិត្យសភានគរបាលកម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួន ២០០ កន្លែង សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងសេចក្តីប្រកាសបានកំណត់លក្ខខណ្ឌដល់បេក្ខជនទាំងពីរភេទ សម្រាប់ការដាក់ពាក្យប្រឡងជ្រើសរើសនេះ៖
- សញ្ជាតិខ្មែរ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
- អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
- កម្ពស់បុរស ១,៧០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
- កម្ពស់នារី ១,៦០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
- នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)
- មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង
- ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក (បញ្ជាក់ដោយលិខិតថ្កោលទោស ដែលផ្តល់ជូនពេលក្រោយ)
- ឆ្លងកាត់ការធ្វើតេស្តកាយសម្បទា (ពិនិត្យអវយវៈ ការនិយាយស្ដី ការស្តាប់ ការមើល ដំណើរ) មុននឹងផ្ដល់ពាក្យសុំប្រឡង។
សូមមើលសេចក្តីប្រកាសលម្អិតបន្ថែម