រដ្ឋបើកគម្រោងសាងសង់អាគារសាកលវិទ្យាល័យពុទ្ធសាសនាថ្មីតម្លៃជាង ៤លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

អាគារសកលវិទ្យាល័យពុទ្ធសាសនាថ្មីមួយ ធ្វើពិធីសាសនាបើកដំណើរការសាងសង់ដែលនឹងក្លាយជាមណ្ឌលបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ក្រោយវត្តមានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បូរ គ្រី សម្តេចព្រះមហាសង្ឃរាជគណ:ធម្មយុត្តិកកាយកម្ពុជា និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃអាទិត្យទី២៣ មករាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងអាគារសកលវិទ្យាលយ័នេះ មានឈ្មោះថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គ្រោងចំណាយថវិកាអស់​ ៤.០៥៣.០០០ដុល្លារអាមេរិក​ ដោយមិនគិតបញ្ចូលសម្ភារ:បរិក្ខារបំពាក់ក្នុងអាគារនៅឡេីយ ដែលសាងសង់លេីផ្ទៃដី១៣៥៨០ម៉ែត្រក្រឡា​ មានកម្ពស់៦ជាន់​ សាងសង់រាងអក្សរអ៊ុយ​ មនបន្ទប់សិក្សា៧២បន្ទប់​ និងផ្ទុកមនុស្សបាន ១,០២០នាក់​ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមសង្ឃដីការបស់សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ បញ្ជាក់ថា អាគារសាកលវិទ្យាល័យនេះ នឹងសាងសង់រួចរាល់ក្នុងរយៈពេល ៣ឆ្នាំ ប្រសិនបើមានពុទ្ធបរិស័ទ និងសប្បុរសជនចូលរួមបច្ច័យគាំទ្រគ្រប់គ្រាន់។

ថ្លែងនៅក្នុងពេលបើកគម្រោងសាងសង់លោក គង់ សោភណ្ឌ័​ អភិបាលខេត្តកណ្តាល បានលើកឡើងថា៖ អាគារសិក្សានេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិសយ័ព្រះពុទ្ធសាសនា​ ទុកជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។

ជាមួយគ្នានេះ លោកបានបង្ហាញក្តីសង្ឃឹមថា សកលវិទ្យាលយ័នេះក៏នឹងក្លាយទៅជាមជ្ឍមណ្ឌលដ៏មានសារ:សំខាន់សំរាប់ព្រះសង្ឃនិងយុវវ័យក្នុងការក្រេបយកចំណេះដឹងដេីម្បីអនាគតបន្ទាប់ពីការសាងសង់រួច៕