ក្រសួងមហាផ្ទៃ រកឃើញថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាង២ពាន់តំណែងមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល

សង្គម​ និង​សេដ្ឋកិច្ច

នៅចំពោះមុខបញ្ហាពាក់ព័ន្ធនឹងការកំណែទម្រង់នគរបាល រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា មន្រ្តីនគរបាលមួយចំនួនត្រូវបានរកឃើញថាកំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនោះទេ។ លោកថា ក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយមិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅថ្ងៃអង្គារ៍ ទី២៥ ខែមករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 11 people and people standing

សម្តេច ស ខេង បានបន្តថា ដើម្បីដោះស្រាយជុំវិញបញ្ហាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលដែលមិនបានចូលរៀនវគ្គបណ្ដុះបណ្ដាល ក្រសួងមហាផ្ទៃ នឹងធ្វើបច្ចុប្បន្នភាពនៃការតម្លើងឋានៈ តួនាទី និងសក្ដិឱ្យបានសមស្រប ក្នុងនោះឆាប់ៗខាងមុខ។

សម្តេច ស ខេង មានប្រសាសន៍បញ្ជាក់ថា៖ “គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្នុងករណីចាំបាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។ កាលពីពេលកន្លងទៅការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាពលើផែនការរយៈពេលមធ្យមបង្កើនដល់៦ខែ ហើយផែនការរយៈពេលវែងអាចឈានទៅដល់៨ខែ”។

បើតាមសម្តេចក្រឡាហោម ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ ដល់មន្ត្រីនគរបាលជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ សម្តេចបន្ថែមទៀតថា ក្រសួងមហាផ្ទៃ ក៏បានរៀបចំសាលាបណ្តុះបណ្តាលនគរបាល បើទោះបីជាពេលនេះនៅមិនទាន់មានសាលាគ្រប់គ្រាន់យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ ក្រសួងក៏នឹងខិតខំបន្ថែមទៀតដើម្បីបញ្ជូនមន្ត្រីនគរបាលជាតិឱ្យទៅសិក្សា ព្រមទាំងដកស្រង់បទពិសោធន៍នៅបណ្តាប្រទេសនានាដែលជាមិត្តផងដែរ៕

សូមស្តាប់ប្រសាសន៍សម្តេចក្រឡាហោម ស ខេង៖