សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេចតែងតាំង សមាសភាពគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាប្រធានដឹកនាំគណៈកម្មការថ្មីនេះ ដែលនឹងមានតួនាទីនិងភារកិច្ច សម្របសម្រួល ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


