ក្រសួងសុខាភិបាល រកឃើញក្រុមបាតុកម្មបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ វិជ្ជមានកូវីដ-១៩អូមីក្រុង និងស្នើឲ្យបាតុករទាំងអស់មកធ្វើតេស្ត

សង្គម​ និង​សេដ្ឋកិច្ច

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតអូស្រ្តាលីម្នាក់ ក្រសួងសុខាភិបាលក្រោយរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រ ទី០៣ កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកមរា កន្លងមក មានបាតុករជាស្រ្តីម្នាក់បានទៅពិនិត្យផ្ទៃពោះ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ 

ដើម្បីបញ្ជៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិេសសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលស្នើឲ្យបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩  នៅទីតាំងកោះពេជ្ររយៈពេលបីថ្ងៃចាប់ថ្ងៃទី៤នេះតទៅ។

ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា បាតុករណាដែលមិនបានអនុវត្តវិធានសុខាភិបាល និងវិធានរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀជាធរមាន។ 

ជាមួយគ្នានេះ ក្នុងមានករណីបាតុករណាម្នាក់រកឃើញកូវីដ-១៩ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួលខុសត្រូវ។

គួររម្លឹកថា បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​រយៈ​ពេលជាង​ ១ខែហើយ នៅពេលនេះបាន​ប្រកាស​​ប្រកាន់​ជំហរ​ បន្ត​ធ្វើកូដកម្ម​ដោយ​មិនដាក់​ពេល​កំណត់​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប។ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺ​មានកូដករ​ភាគច្រើន​ជាស្ត្រី ​កំពុងបន្ត​​​ធ្វើបាតុកម្មទាមទារអោយក្រុមហ៊ុនល្បែងនេះ​យល់​ព្រមទទួលយកបុគ្គលិក​ជិត ​៣០០​នាក់ មកធ្វើការវិញ។

​កាលពីខែមុន​ ក្រសួង​ការងារកម្ពុជា​ បាន​ចេញលិខិត​មួយច្បាប់​អញ្ជើញ​តំណាង​ឬអតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ចូលរួម​ប្រជុំពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ចាប់ពីថ្ងៃ​ទី៧​ខែមករាទៅ។​ ក៏ប៉ុន្តែ​ក្រុម​អ្នកតវ៉ា​អះអាង​ថាពួកគេ​មិនអាច​ចូលចរចា​ ឬទូទាត់​ប្រាក់​បំណាច់​ជាមួយ​ក្រសួងការងារ​បានទេ​ វាជារឿង​មួយ​ដែលគ្មានន័យ​ ដោយសារ​តំណាង​របស់គេ​ចំនួន​៨នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន៕​