លោក ឃួង ស្រេង ស្នើសុំប្រទេសជប៉ុនឲ្យនាំអ្នកវិនិយោគរបស់ខ្លួនមកបណ្តាក់ទុនក្នុងវិស័យកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់អ្នកវិនិយោគជប៉ុន ឲ្យមកវិនិយោគលើវិស័យកសិកម្មបន្ថែម និងវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមកនៅប្រទេសកម្ពុជា។ លោក ឃួង ស្រេង លើកឡើងបែបនេះ​ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Takhashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ កុម្ភៈម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people sitting, people standing and indoor

បើតាមលោក ឃួង ស្រេង នៅកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម។ លោកបានសង្កត់ធ្ងន់ថា ការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំង សំរាប់នាំចេញទៅទីផ្សារសំខាន់ៗនៅបរទេស ដូចជា ប្រទេសចិន ខណៈកម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។

លោក ឃួង ស្រេង លើកឡើងថា៖ “ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល”

ជាមួយគ្នានេះ លោក Takahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញ។ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២ នឹងរៀបចំឲ្យមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជានាំចេញស្វាយជិត ៦ម៉ឺនតោន នៅឆ្នាំមុន – ខ្មែរប៉ុស្ដិ៍

សូមជម្រាបជូនថា យោង​តាម​របាយ​ការណ៍​ពី​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូត​គាម​អនាម័យ​ជាតិ​របស់អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​២០២១​នេះ​ កម្ពុជា​បាន​សម្រេច​លទ្ធផល​នៃ​ការ​នាំ​ចេញ​ទំនិញ​កសិផល​ក្រៅ​ពី​ស្រូវ​-អង្ករ​ ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​៥​លាន​តោន​ ដោយ​គិត​ជា​ទំហំ​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​។

បើ​តាម​របាយ​ការណ៍​ពីក្រសួង​កសិកម្ម​​ បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​នេះ បន្ត​កើន​ឡើង​ជាង​១​លាន​តោន​ រឺ​ស្មើ​៤៨,១៤​%​ បើធៀប​នឹង​ឆ្នាំ​២០២០​ មានទំហំ​នាំ​ចេញ​ត្រឹម​តែ​ជាង​៣​លាន​តោន​ប៉ុណ្ណោះ​។

ការនាំចេញ-នាំចូលផលិតផលកសិកម្មកម្ពុជា-វៀតណាម សម្រេចបាន

ក្នុងរបាយការណ៍ដដែលបង្ហាញថា ក្នុងរយៈពេល​១២​ខែ ឆ្នាំ២០២១កន្លងទៅ ​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ក្រៅ​ពី​ស្រូវ​-អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង​៤០​ប្រទេស​នៅលើ​ពិភពលោក ​ដោយ​មុខ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​មាន​ចំនួន​១១៣​ប្រភេទ​។

ក្នុង​ចំណោម ​កសិផល​ក្រៅ​ពី​ស្រូវ-អង្ករ​ចំនួន​១១៣​ប្រភេទខាងដើមនោះរួមមាន៖ ការនាំចេញចំណិតដំឡូងមីក្រៀមកម្ពុជាសម្រេចបានចំនួនជាង១លាន៦សែនតោន កើនឡើង ៥២,៦%, ម្សៅដំឡូងមីមានចំនួនជាង៣ម៉ឺនតោន កើន២,៦៦%, កាកសំណល់ដំឡូងមីមានចំនួនជាង៣ពាន់តោន ថយចុះ-៣៣,០៦%, គ្រាប់ស្វាយចន្ទីបាននាំចេញចំនួនជិត១លានតោន បន្តកើនឡើងរហូតដល់ ៣២៨,៣៤%, គ្រាប់ពោតមានទំហំនាំចេញចំនួនប្រមាណ២០ម៉ឺនតោន កើនឡើង៣,៥៨%, គ្រាប់សណ្តែកបាយមានចំនួនជិត៣ម៉ឺនតោន កើនឡើង១៨៩,៦១% និងគ្រាប់សណ្តែកសៀងមានចំនួន១០ម៉ឺនតោន បន្តកើនឡើង២៦៤,២៤%។

បើតាមក្រសួងកសិកម្ម ទីផ្សារនាំចេញទំនិញកសិផលរបស់កម្ពុជាក្នុងចំណោម៤០ប្រទេសនោះរួមមាន៖ ប្រទេសចិន វៀតណាម ថៃ កូរ៉េ​ខាងត្បូង ជប៉ុន ឥណ្ឌា អារ៉ាប់រួម សហរដ្ឋអាមេរិក ប៊ែលហ្ស៊ិក និងប្រទេសបង់ក្លាដែស៕