រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ ២០២១ ក្នុងបេសកកម្មលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។


លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ “បន្ថែមពីកិច្ចការសង្គមជាច្រើនរបស់ ខ្មែរ ប៊ែវើរីជីស រថយន្តសម្អាតផ្លូវ បានប្រតិបត្តិការជាប្រចាំលាងសម្អាតផ្លូវ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវថែរក្សាបរិស្ថានស្អាត និងការពារផលប៉ះពាល់ចំពោះសុខភាពផ្លូវដង្ហើមរបស់សាធារណជនរាល់ពេលបើកបរតាមដងផ្លូវ។”


គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស ទាំង៤គ្រឿង នឹងនៅតែបន្តភារកិច្ចលើកកម្ពស់បរិស្ថានស្អាតយ៉ាងសកម្មនៅតាមទីសាធារណៈ និងដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ។
