វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រេចផ្តល់អាហារូបករណ៍ ១០០% និស្សិតជំនាន់ទី២ ចំនួន៥០នាក់ ក្រោយប្រឡងចូលរៀនជាប់បានពិន្ទុខ្ពស់ជាងគេ និងផ្តល់អាហារូបករណ៍ ៥០% ផ្តល់ជូនជាអាទិភាពសម្រាប់និស្សិតនារី ក្រោយប្រឡងជាប់ជាស្ថាពរ។
វិទ្យាស្ថានតេជោសែន សាធារណការ បានបញ្ជាក់ថា ការប្រឡងជ្រើសរើសនិស្សិតចំនួន ២០០នាក់ នៅពេលនេះ គឺសម្រាប់និស្សិតជំនាន់ទី២ ហើយវិទ្យាស្ថាននឹងមានផ្តល់អាហារូបករណ៍១០០% ដោយអត់បង់ថ្លៃរហូតដល់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន៥០នាក់ ដែលប្រឡងចូលរៀនជាប់ជាស្ថាពរ និងបានពិន្ទុខ្ពស់ជាងគេ។
ដោយឡែក សម្រាប់និស្សិតនារីដែលបានប្រឡងចូលរៀនជាប់ជាស្ថាពរ ក្នុងចំណោម២០០នាក់ នឹងទទួលបានអាហារូបករណ៍ ៥០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរ។
សូមប្អូនសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ សូមរួសរាន់ឡើងដាក់ពាក្យឥលូវនេះ។ ការបិទទទួលពាក្យប្រឡងចូលរៀនត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ សិស្សានុសិស្សអាចដាក់ពាក្យប្រឡងនិងត្រៀមភ្ជាប់ឯកសារតាមលក្ខខណ្ឌខាងក្រោម៖
១. លក្ខណ្ឌដាក់ពាក្យតាមប្រព័ន្ធអនឡាញ ឬ ស្កេន QR Code ដើម្បីចុះឈ្មោះប្រឡង៖
ចូលតាមតំណភ្ជាប់ exam.tsipwt.edu.kh
២. ឯកសារភ្ជាប់៖ រូបថត 4 x 6 (ពាក់អាវស ឬ អាវធំមានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ ) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា
៣. កាលបរិច្ឆេទបិទទទួលពាក្យ
ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង វេលាម៉ោង ១៧:០០នាទីល្ងាច Join Group Telegram ខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដាក់ពាក្យតាមប្រព័ន្ធអនឡាញ https://t.me/tsipwt2022
៤. ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 098 21 02 21 / 078 21 01 21
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រលើជំនាញចំនួន ០៦ ដូចជា៖ ១) ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ២) ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ៣) ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ៤) ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៥) ជំនាញអ្នកបើកបរនាវា ៦) ជំនាញម៉ាស៊ីននាវា។