មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និងភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោកផ្ទាល់មានការស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិតគូជាធំរឿងចែកការស្រឡាញ់ សូម្បីតែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។

យោងតាមបណ្តាញសង្គមហ្វេសបុករបស់ ឯកឧត្ដម កុយ ស៊ីឌឿន បានសរសេរថា « ខួបកំណើត កូនស្រីពៅ Koy sidoeuncilida កូនស្រីមានទឹកចិត្តសទ្ធារផ្តល់ សម្ភារះសិក្សាដល់ប្អូន ប្អូន កុមារ នៅសាលាបឋមសិក្សា ភូមិដើមជ្រៃ ចំនួន ២២០នាក់ ប៉ា ម៉ាក់ ជូពរកូនស្រី សុខភាពល្អ បញាឈ្លាសវៃ រៀនពូកែ ជាសិស្សល្អ កូនល្អ នីមានអនាគតល្អ»៕

ឯកឧត្ដម កុយ ស៊ីឌឿន ត្រូវបានមហាជនស្គាល់ថា គឺជាថៅកែផលិតកម្មDP នឹងជា ជាអ្នកលក់ផលិតផលរក្សាសម្រស់ល្បីមួយមានឈ្មោះច្រើនឆ្នាំ។ លោកមាននិស្ស័យចូលចិត្តសិល្បៈ ហើយរមែងចូលរួមកម្មវិធីផ្សេងៗក្នងសង្គមសិល្បៈក្រៅពីជួយអ្នកស្រុកភូមិខ្លះ លោកក៏ចែកការស្រឡាញ់ដល់ អ្នកសិល្បៈនានា ពេលជួបទុក្ខលំបាកផងដែរ រហូតធ្វើអោយគេកោតសរសើរទឹកចិត្តមិនដាច់ពីមាត់។ ជារឿយៗនៅពេលដែលអ្នកសិល្បៈជួបការលំបាកឯកឧត្ដមតែងតែចេញមុខជួយ ជានិច្ច តាមរយៈសមាគមសិល្បៈក៏ដូចជា ជួយលក្ខណៈឯកជនផ្ទាល់ឯកឧត្ដមតែម្ដង៕












