ក្រសួងសុខាភិបាលកម្ពុជា អំពាវនាវមិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុង នាពេលនេះឱ្យសោះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង​សុខាភិបាលកម្ពុជា បានចេញមកអំពាវនាវ​ហេីយអំពាវនាវទៀត ឱ្យសូមចូលរួមអនុវត្តបន្តនូវវិធានការ​ ៣ការពារ​ និង៣កុំ​ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ​ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ​ និងជួយអាយុជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បានគូសបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក​ និងក្នុងតំបន់​ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាដែរ​ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កេីតមានរួចហេីយដែរ​ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ​ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។

លោកជំទាវថ្លែងយ៉ាងដូច្នេះថា៖​ “អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា​ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ​ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ហេីយឱ្យតែយេីងធ្វេសប្រហែស​ លទ្ធភាពនៃការឆ្លង​ គឺមានខ្ពស់ហេីយ”

ជាថ្មីម្តងទៀត លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វេីការអំពាវនាវដោយត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ពីពេលនេះតទៅ ដូចជា​ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់គ្នា​ យកចិត្តទុកដាក់​ បន្តអនុវត្តន៍វិធានការ​ ៣​ ការពារ​ និង​ ៣កុំ​។

លើសពីនេះ ក៏កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីនពេក​ ហើយកុំទៅកន្លែងមនុស្សច្រេីនកុះករ​ កន្លែងបិទជិតៗ​ កុំជួបជុំគ្នាច្រេីនជាដេីម។ ជារួម បេីមានការសង្ស័យ​ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង​ បេីវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក៕