ប្រភពព័ត៌មានបានឲ្យដឹងថា លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឆ្លងជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុកទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសក៏បានជូនពរដល់រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលបានឆ្លងកូវីដ-១៩ សុំឆាប់ជាសះស្បើយ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា រដ្ឋមន្ត្រីការបរទេសវៀតណាមដែលឆ្លងកូវីដ ត្រូវចូលរួមកិច្ចប្រជុំតាមអនឡាញពីបន្ទប់ស្នាក់នៅរបស់គាត់។ ក្រុមគ្រូពេទ្យក៏ផ្តល់ការមើលថែផ្នែកសុខភាព និងវេជ្ជសាស្ត្រយ៉ាងសមរម្យ៕