អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានក្តៅចំពោះការម្ចាស់ Casino Online ខុសច្បាប់ដែលនៅតែបន្តសកម្មភាពខុសច្បាប់នៅខេត្តព្រះសីហនុតទៅទៀត។ តាមខ្លឹមសារាចរណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា រាល់អាជីវកម្មកាស៊ីណូអនឡាញត្រូវ អស់សុពលភាពប្រកបអាជីវកម្មត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។ ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ លោក លោកស្រី ម្ចាស់កាស៊ីណូ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព តាមខ្លឹមសារ សារាចរណែនាំខាងលើចាប់ពីម៉ោងសូន្យថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ ចំពោះការធ្វើអាជីវកម្មកាស៊ីណូ លោក លោកស្រី អាចដំណើរការជាធម្មតា ស្របទៅតាមច្បាប់កំណត់ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដោយមានកិច្ចសហការជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ នឹងចុះត្រួតពិនិត្យតាមកាស៊ីណូក្នុងខេត្តព្រះសីហនុ ក្នុងករណី លោក លោកស្រីនៅតែបន្តធ្វើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពបន្តទៀត ក្រុមការងារនឹងចាត់វិធានការ តាមផ្លូវច្បាប់ដែលមានចែងជាធរមាន។