អ្នកស្រី Sonn kanika ជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ ហើយបច្ចុប្បន្នល្បីថា ទទួលងារជាជំទាវផងផងនោះក្រោយពីរៀបការជាមួយស្វាមីពាក់ផ្កាយ៣ មានតួនាទីធំមួយនៅ ក្រសួងមហាផ្ទៃនោះ បានប្រើពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះលើជំនួញ ធ្វើឲ្យជីវិតដែលធ្លាប់តែជួបការលំបាក វិវត្តន៍ខ្លួន មករស់នៅលើគំនរមាសប្រាក់យ៉ាងសប្បាយរីករាយ។
តាមរយៈផេក Sonn kanika បានសរសេររៀបរាប់បែបនេះថា ( ក្នុងថ្ងៃនេះ កាលពី 3ឆ្នាំមុន ខ្ញុំនៅកន្លែងនេះ រកស៊ីលើចិញ្ចើមផ្លូវនេះ ដាំបាយទីនេះ ញាំក៏នៅទីនេះ ។ រូបភាពដែលកំពុងអង្គុយប៉ាក់អាវគឺម៉ាក់របស់ខ្ញុំ វាមើលទៅរាងកំសត់តិចហើយ។ តែពួកយើប្រឹងប្រែងទាំងអស់គ្នា ហើយក៏បានផ្លាស់ប្តូរទាំងអស់គ្នាផងដែរ។
*គ្មានការជោគជ័យណា ទទួលបានដោយមិនខិតខំ*
*នាក់ណាញាំ នាក់និងឆ្អែត*
*ហត់អាចសំរាកបាន តែកុំឈប់*
*ធ្វើអីត្រូវមានគោលដៅអោយពិតប្រាកដ កុំចង់តែមួយឆាវ ព្រោះខ្ញុំក៏ប្រើពេលមករាប់ឆ្នាំហើយ*
*គេគ្រប់គ្នាធ្វើបាន រឿងអីយើងធ្វើមិនបាន*
ក្នុងថ្ងៃឆ្នាំ 2019 ខ្ញុំនៅកន្លែងមួយទៀតដែរវាខុសគ្នាពេកហើយ លុយចូលគ្រប់ច្រក ជីវិតក៍គិតតែរឿងរីករាយ។
ទើបខ្ញុំចង់ចែករំលែកទៅនាក់ដែលកំពុងបាក់ទឹកចិត្ត ព្រោះខ្ញុំឆ្លងកាត់អស់ហើយ។ ខ្ញុំចេញយ៉ាងម៉េចបាន នាក់គួរសាកអនុវត្តតាម (កុំភ្លេច ប្រឹងធ្វើការ រកស៊ីផង) មកដល់វិនាទីនេះខ្ញុំក៏មិនទាន់ស្គាល់ពាក្យថាគេងថ្ងៃម៉េចដែរ។)៕