យោងតាមគណនីយ Facebook លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃើថា សង់ខុសពីលិខិតអនុញ្ញាត ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡើងបន្តរហូតដល់ ៧ ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។ ការរកឃើញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហើយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប។

Facebook ផេក Pheng Vannak Newsបានសរសេរបែបនេះថា”រកឃើញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ ២០១៩ ហេតុអ្វីមិនបញ្ឈប់ការសាងសង់ ?
នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា សង់ខុសពីលិខិតអនុញ្ញាត ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡើងបន្តរហូតដល់ ៧ ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហេីយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពេីពុករលួយ ។
យើងរង់ចាំមើលថាតើមន្ត្រីណាខ្លះពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែបដែលបណ្ដាលអោយស្លាប់មនុស្ស និង របួសច្រើននាក់នោះ ។”

រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។

សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់តែម្តង នៅក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

ករណីរលំបាក់អគារកម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។

នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរស់២៦នាក់៕




