តាមការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារមន្ទីរពេទ្យខេត្តត្បូងឃ្មុំនៅព្រឹកនេះបានបង្ហើប ក្រោយរកឃើញមានអភិបាលខេត្ត ៣ នាក់បានពាក់ព័ន្ធឆ្លងកូវីដ១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើតាមប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំជាចៅហ្វាយខេត្តដែលឆ្លងកូវីដមានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពត លោក ម៉ៅ ធនិន និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។



ប្រមុខរដ្ឋាភិបាលក៏ផ្ញើសារដល់ពលរដ្ឋត្រូវបន្តអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ដោយជំងឺនេះឆ្លងមិនរើសមុខមិនថាអ្នកតូច ឬអ្នកធំនោះទេ៕