Angkor Milk ទឹកដោះគោដើមដំបូង បើក​រោងចក្រ​ផលិត​នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

Angkor Milk ជា​រោងចក្រផលិតទឹកដោះគោដើម​ដំបូងគេ​នៅ​កម្ពុជា ដែល​ចាប់ផ្តើម​ដំណើរការផលិតកម្មចាប់ពីឆ្នាំ ២០១៦ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងទំហំផ្ទៃដីសរុបជិត ៣ ម៉ឺនម៉ែត្រការ៉េ រោងចក្រទឹកដោះគោ Angkor Milk វិនិយោគ​ក្រោម​​កិច្ច​សហការ​នៃ​សាជីវកម្មក្រុមហ៊ុន​ Vinamilk វៀតណាម និងដៃគូ BPC នៅកម្ពុជា ដែល​មានទឹកប្រាក់វិនិយោគសរុបចំនួន ២៣ លានដុល្លារអាមេរិក។

រោងចក្រទឹកដោះគោ Angkor Milk ​បាន​សាងសង់នាឆ្នាំ ២០១៤ និង​ចាប់ផ្តើម​ដំណើរការ​ផលិតកម្មចាប់ពីឆ្នាំ ២០១៦ មក។ ក្នុងដំណាក់កាលទី ១ (ឆ្នាំ ២០១៧-២០១៩) ក្រុមហ៊ុន​អាច​ផលិតទឹកដោះគោចំនួន ១៩ លានលីត្រ ទឹកដោះគោជូរចំនួន ៦៤ ពាន់ប្រអប់ និងទឹកដោះគោខាប់ចំនួន ៨០ លានប្រអប់ជារៀងរាល់ឆ្នាំ។

តាម​គម្រោង​នៅ​ឆ្នាំ ២០២៤ ក្រុមហ៊ុននឹងបង្កើនអនុភាពផលិតទឹកដោះគោចំនួន ៣៨ លានលីត និង ទឹកដោះគោ​ជូរ​ចំនួន ១៩២ លានប្រអប់ជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រួវការបរិភោគរបស់ប្រជាជននៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។

ជារោងចក្រផលិតទឹកដោះគោដើមដំបូង ដែលប្រើប្រាស់​វត្ថុធាតុដើមក្នុងស្រុក អតិថិជនកម្ពុជា​​ចាប់ផ្ដើមជឿទុកចិត្តលើផលិតផលទឹកដោះគោ Angkor Milk ដែល​មាន​គុណភាពមានស្តង់ដារអន្តរជាតិ។

ចក្ខុវិស័យ​រោងចក្រទឹកដោះគោ​ Angkor Milk គឺ​ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចសង្គមកម្ពុជា និងរួមចំណែកបង្កើនឱកាសបរិភោគអាហារូបត្ថម្ភ ដែលមានគុណភាពអន្តរជាតិសម្រាប់ការលូតលាស់​រាងកាយនិងបញ្ញាសម្រាប់កុមារកម្ពុជា និងប្រជាជនកម្ពុជា។

បើ​តាម​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ផែនការអភិវឌ្ឍអាជីវកម្មរបស់​ Angkor Milk គឺក្លាយទៅជាពាណិជ្ជសញ្ញាទឹកដោះគោនាំមុខគេនៅទីផ្សារកម្ពុជា ជាមួយគុណភាពល្អតាមស្តង់ដារពិភពលោក រួមទាំងតម្លៃសមរម្យ៕