រូបភាពជាច្រើនសន្លឹក បានបង្ហាញពីគម្រោងអភិវឌ្ឍកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កំពុងដំណើរការជិតឈានទៅបញ្ចប់ការសាងសង់ ១០០ ភាគរយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្រោមហិរញ្ញប្បទានប្រមាណ ៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីតាំងលើដីទំហំ ៤ ហិកតា នៅស្រុកទឹកឈូ។
កំពង់ផែដែលមានជម្រៅទឹក ៤,៥ ម៉ែត្រនេះ អាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកចេញចូលនាវាទេសចរណ៍ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា៕
