ផ្លូវជាតិលេខ២១ ជាផ្លូវដែលខ្លីជាងគេ ​ភ្ជាប់​ទៅ​ច្រក​ព្រំដែន​កម្ពុជា និងវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ផ្លូវជាតិលេខ២១ជាផ្លូវដែលខ្លីជាងគេក្នុងការនាំចេញ នាំចូល ទំនិញពីកម្ពុជាទៅវៀតណាមនិងពីវៀតណាមមកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងថ្ងៃដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នៅព្រឹកមិញនេះ សម្ដេចបានលើកពីសារប្រយោជន៍ផ្លូវនេះជាច្រើន។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រសិនបើគិតអំពីផ្លូវទាំងអស់ដែលតភ្ជាប់ពីកម្ពុជាទៅសារធារណរដ្ឋសង្គមនិយមវៀតណាម គឺមានតែផ្លូវជាតិលេខ២១នេះដែលជាផ្លូវមានប្រវែងខ្លីជាងគេក្នុងការផ្លាស់ប្ដូរទំនិញទៅវិញទៅមក។

មិនត្រឹមតែទំនិញប៉ុណ្ណោះទេសម្រាប់ច្រកនេះ ក៏បានផ្លាស់ប្ដូរគ្នាពិសេសការនាំអគ្គីសនីពីវៀតណាមមកកាន់កម្ពុជា ។ សម្ដេចបានបន្ថែមថា ចំពោះកសិផលជាច្រើនរបស់កម្ពុជាក៏ត្រូវបាននាំចេញតាមច្រកនេះ ផលិតផល​របស់​វៀតណាម​ក៏ត្រូវនាំចូលតាមច្រកនេះដែរ។ ប្រសិនបើគិតទៅលើចម្ងាយ ផ្លូវនេះជាផ្លូវដែលជិតបំផុតជាមួយសារធារណរដ្ឋសង្គមនិយមវៀតណាម៕