សម្តេច ហ៊ុន សែន៖ ខេត្តសៀមរាបអាចនឹងមានទីក្រុងថ្មីមួយទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីចុះពិនិត្យមើលវឌ្ឍនភាពការអភិវឌ្ឍសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈនេះ មានប្រសាសន៍ថា សៀមរាបអាចនឹងមានទីក្រុងតូចថ្មីមួយនៅខាងជើងព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ហើយសម្តេចក៏បានណែនាំឲ្យក្រសួងមហាផ្ទៃត្រូវត្រៀមរៀបចំរដ្ឋបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលកម្ពុជា បាន​បញ្ចេញថ​វិកា​ពិសេស​លើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីក្រុង​សៀមរាប គ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃស្អែកនេះដែលនឹងធ្វើឱ្យទីក្រុង​អតីតរាជធានី​អាយុ​កាល​ជាង ១០០០ ឆ្នាំនេះ ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹង​ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថានៅខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅ តែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន៕