សម្តេចតេជោ ហ៊ុន សែន ​ប្រកាសបន្តឈរឈ្មោះជាបេក្ខ ជននាយករដ្ឋមន្រ្តី សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី របស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ បានធ្វើឡើង​នៅ​ក្នុងពិធីសម្ភោធ​ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ​លេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង) ដែលពិធីធ្វើនៅក្នុង​ខេត្តកំពង់​ស្ពឺ នៅថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០​២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា « នៅឆ្នាំ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី នៃការបោះឆ្នោត​ជាបន្តទៀត ព្រោះនេះជាកិច្ចការដែលយើងត្រូវបន្ត ហើយ​រឿងផ្លាស់ប្តូរនៅ​ពេលណាចាំ​បោះឆ្នោតរួចចាំនិយាយគ្នា ត្រូវបន្តព្រោះយើងមិនអាចធ្វេស​ប្រហែសជាមួយនឹងការកិច្ចការទា​ក់ទងនឹងការរក្សាសន្តិភាពបានទេ បាត់​អាហ្នឹងគ្រឹប​គឺថា​រលាយ​តែម្តង រត់ចោលជើងគ្នា»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជ​នកម្ពុជា បានជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននា​យករដ្ឋមន្រ្តី សម្រាប់ការ​បោះឆ្នោត និងបានបោះឆ្នោតគាំទ្រ