សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាជំហរ​​​​រប​​ស់​​កម្ពុជា គឺ​ប្រឆាំង​​ដាច់​ខាតចំពោះកា​រ​ឈ្លានពាន​​ពី​ប្រទេស​​មួយ​​​​ទៅ​​កាន់​​ប្រទេស​​មួយទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាប្រកាន់​ជំហរជា​គោលការណ៍​​មិនថាតែរុស្ស៉ីនោះទេ ប្រទេសណាក៏​ដោយដែល​ឈ្លានពានទៅកាន់ប្រទេសមួយ​ទៀត គឺកម្ពុជាប្រឆាំង​ជានិច្ច​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអង្គ​ឌួង​នាព្រឹកថ្ងៃ​ទី​​២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីរុស្ស៊ី​​ជាមិត្ត​របស់កម្ពុជា ធ្លាប់ជួយដល់កម្ពុជា ក៏ប៉ុន្តែ​រុស្ស៉ីបានឈ្លានពាន អ៊ុយ​​ក្រែន សកម្មភាព​ឈ្លានពានបែប​នេះកម្ពុជា​​មិនអាចទទួលយកបាន ហើយមិនអាចអព្យា​ក្រឹតបានទេ ថ្ងៃក្រោយ​កម្ពុជារង​បញ្ហាបែប​តើកម្ពុជាទៅពឹងនរណា? ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នយោបាយការបរទេសកម្ពុជា គឺផ្អែកលើ​ច្បាប់ និង​ធម្មនុញ្ញ​​អង្គការសហ​ប្រជាជាតិ កម្ពុជាមិនមែនអនុវត្តន៍គោលនយោបាយការបរទេស ផ្អែកលើកម្លាំងនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ជំហរផ្លូវការរបស់កម្ពុជា​គឺប្រឆាំងដាច់ខាតជាមួយ​​នឹងការ​​ប្រើ​ប្រាស់​​​​កម្លាំង ឬការ គំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ក្នុងទនាក់ទំ​​នង​​អន្តរជាតិ ត្រូវតែគោរពឯករាជ្យ និងអធិប តេយ្យ​​ភាពរបស់ប្រទេសនានា។ ការគោរពឯករាជ្យ និងអធិបតេយ្យ   អ៊ុយក្រែន ស្មើនឹងការគោរពឯករាជ្យ និង អធិប តេយ្យកម្ពុជាដូចគ្នា ទោះបីជាកម្ពុជាប្រទេសកម្ពុជា ជាប្រទេស​មហាអំណាចយោធាលើ ពិភពលោកក៏កម្ពុជាមិន ប្រើប្រាស់​កម្លាំង ដើម្បីធ្វើការឈ្លាន​​ពានប្រទេសដទៃនោះឡើយ។

​គួរបញ្ជាក់ថា ​សង្គ្រាម​នៅអ៊ុយក្រែន​ដែល​បាន​ចាប់​ផ្ទុះ​ឡើងកាល​ពី​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ២០២២​ កំពុង​បន្ត បណ្តលមានការ​បាត់ប​ង់​ជីវិត និងរបួសជនស៊ីវិល និង​យោធា ​ហើយបច្ចុប្បន្ន ពិភពលោកកំពុងតែ​​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទីបំផុត​ ។ ជាមួយគ្នា ក្រោយសង្គ្រាម ផ្ទុះឡើងរវាងរស្ស៊ី និង​អ៊ុយក្រែន ក៏បានតម្លៃប្រេង នៅលើ ពិភពលោក បានហក់​​ឡើង​កាន់តែ​ខ្ពស់ ដែលកំពុងចោទ​ជាបញ្ហា​កាន់ តែច្រើនសេដ្ឋ កិច្ចពិភពលោក ៕