ដើម្បីទទួលបានភាពជោគជ័យមនុស្សម្នាក់ៗរមែនមានវិធីសាស្រ្តផ្សេងៗគ្នា សម្រាប់លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចល្បីឈ្មោះមួយរូបតាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនបានផ្តល់សារៈសំខាន់៤យ៉ាង៖
១) មានភាពអត់ធ្មត់៖ “ភាពអត់ធ្មត់” គឺជាមេរៀនដែលអ្នកវិនិយោគវ័យក្មេង ឬខ្វះបទពិសោធន៍ត្រូវរៀនសូត្រ។ ពួកគេរមែងចង់បានលទ្ធផលភ្លាមៗ។ ដើម្បីទទួលបានភាពជោគជ័យត្រូវការពេលវេលាយ៉ាងតិចក៏១០-១៥ឆ្នាំដែរ។
២) កុំឆាប់ផ្តល់រង្វាន់ខ្លួនឯង៖ គួរយកផលចំណេញដែលទទួលបានទៅវិនិយោគបន្ត។ មនុស្សជាច្រើនតែងដកផលចំណេញទៅចាយវាយដើម្បីជាការអោយរង្វាន់ខ្លួនឯង។
៣) បន្ថែមគ្រាប់ពូជជានិច្ច៖ ត្រូវចេះសន្សំប្រាក់ខែ និងប្រភពចំណូលផ្សេងៗដើម្បីបង្កើនទុនវិនិយោគបន្ថែម។ យ៉ាងហោចណាស់ក៏គួរតែសន្សំអោយបាន៥០%នៃប្រាក់ខែដែលរកបានដោយលំបាកដែរ។
៤) ដុសខាត់បញ្ញាជាប់ជាប្រចាំ៖ មិនត្រូវមោទនភាពនឹងភាពជោគជ័យឬចំណេះដឹងដែលខ្លួនមាននោះទេ។ ត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវចំណេះដឹងថ្មីៗជាប់ជាប្រចាំ៕