បណ្តាប្រទេសនៅអាស៊ីខាងត្បូង ដូចជាសិង្ហបុរី និងកម្ពុជា កំពុងតែស្វែងយល់ ក្នុងការចាប់ផ្តើម បើកធនាគារកណ្តាលនៃរូបិយប័ណ្ណឌីជីថល (CBDCs) ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ និងលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក នៅក្នុងតំបន់ ។
ជាមួយនឹងចំនួនប្រជាជនវ័យក្មេង ដែលមានអាយុជាធម្យម ៣០ ឆ្នាំ និងភាគរយខ្ពស់នៃការប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទចល័ត កំពុងតែធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ មើលឃើញពីការចាប់ផ្តើមអាជីវកម្មជាច្រើន ជាមួយនឹងការទូទាត់តាមរយ:ប្រព័ន្ធឌីជីថល ដូចជា e-commerce និង cryptocurrencies ។
គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុន ប្រទេសសិង្ហបុរី បានសហកាជាមួយធនាគារកណ្តាល ក្នុងប្រទេសអូស្ត្រាលី ម៉ាឡេស៊ី រួមទាំងអាហ្រ្វិកខាងត្បូង និង (BIS) Innovation Hub ដើម្បីបង្កើតគម្រោងមួយមានឈ្មោះថា” Project Dunbar” សម្រាប់ការអភិវឌ្ឍន៍វេទិកាក្នុងការទូទាត់ឆ្លងតំបន់ នៃ CBDCs ផ្សេងៗគ្នា ។
ដោយឡែក លោកជំទាវ ជា សិរី ជំនួយការទេសាភិបាលធនាគារជាតិនៃកម្ពុជា បាននិយាយថា ” កម្ពុជា ជាប្រទេសតូចមួយ ដែលមានប្រជាជនត្រឹម ១៦ លាននាក់ តែមានអ្នកចុះឈ្មោះប្រើប្រាស់ទូរសព្ទដៃ ប្រមាណ ២០ លានគ្រឿង ។ ដូចដែលអ្នកបានដឹងហើយ សូម្បីតែទារកទើបតែកើត ពួកគេបានចុះឈ្មោះឱ្យប្រើប្រាស់ទូរស័ព្ទដៃរួចទៅហើយ… ខណ:មានអ្នកខ្លះប្រើប្រាស់ទូរស័ព្ទ ២ ទៅ ៣ ម្នាក់ឯងក៏មាន ” ។
មិនតែប៉ុណ្ណោះ លោកជំទាវ បានបន្តទៀតថា កូវីដ ១៩ ក្នុងរយ:ពេល ២ ឆ្នាំកន្លងមកនេះ បានជំរុញឱ្យមានឌីជីថលនីយកម្មនៃសេដ្ឋកិច្ច បន្ទាប់ពីរដ្ឋាភិបាលជាច្រើនត្រូវបានបិទខ្ទប់ និងលើកទឹកចិត្តប្រជាជនឱ្យទិញទំនិញតាមរយ:ប្រព័ន្ធអ៊ីនធឺណិត។ ដែលទាំងនេះហើយបានជំរុញឱ្យការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល ៕
ប្រភព: Bangkok Post