រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានទទួលការវះកាត់ប្ដូរកែវភ្នែកបានដោយជោគជ័យនៅប្រទេសថៃ។ នេះបើតាមការបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម រដ្ឋមន្ត្រី បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ “ម្សិលមិញ ពីថ្ងៃទី៣០ ខែមីនា ខ្ញុំបានទទួលការវះកាត់ដោយជោគជ័យប្តូរកែវភ្នែកទាំង ២ របស់ខ្ញុំហើយ តែពេលនេះពេទ្យនៅបិទភ្នែកខ្ញុំនៅឡើយ ដោយទុកតែមុំគំហើញប្រហែល ១០អង្សា ល្មមនឹងមើលផ្លូវឃើញ និងចំណាំមុខអ្នកគ្រូពេទ្យស្អាតដែលមើលថែខ្ញុំតែប៉ុននោះ”។

ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានអរគុណមិត្តភក្តិជិតឆ្ងាយដែលបារម្ភ និងសួរសុខទុក្ខ។លោករដ្ឋមន្ត្រីថា ព្រឹកនេះពេទ្យនឹងដករបាំងភ្នែក បើអ្វីៗបានល្អ ឯកឧត្ដម នឹងត្រលប់ចូលស្រុកវិញនៅថ្ងៃទី១ មេសា ឆ្នាំ២០២២នេះ៕
