សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងបញ្ជាក់ថា សម្តេចនឹងនៅបន្តឈរឈ្មោះជាបេក្ខជនតំណែងនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍សម្ដេច ដែលបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅព្រឹកមិញនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្ដេចតេជោបានថ្លែងថា “បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣គឺ ហ៊ុន សែន។ ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេនដែលត្រូវបានត្រៀមបម្រុងទុកជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ ដែលគេរៀបចំ”។
ក្រោយពីលើកឡើងបែបនេះ សម្ដេចតេជោក៏បានស្នើដល់បងប្អូងទាំងអស់ត្រូវយល់ព្រមនិងទទួលស្គាល់តាមការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា។ បន្ថែមលើនេះសម្តេចបានលើកឡើងថា ការរៀបចំបម្រុងទុកនេះជាការរៀបទុកជាមុនដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុ៕