ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលជាផ្សារទំនើបខ្នាតធំថ្មីមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបើកសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ។
រចនាម៉ូដអគារដ៏ប្លែកភ្នែក ផ្សារទំនើប ជីប ម៉ុង សែនសុខ បាននាំវត្តមានហាងលក់សម្លៀកបំពាក់ជាច្រើនប្រភេទ ដែលសុទ្ធសឹងជាម៉ាកដែលមានគុណភាពខ្ពស់មកពីជុំវិញពិភពលោក។

គួរឲ្យចាប់អារម្មណ៍នោះ ហាងលក់សម្លៀកបំពាក់ចម្រុះម៉ាកគឺ Wavera ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ ជីប ម៉ុង នាំមកនូវម៉ាកសម្លៀកបំពាក់ដ៏ពេញនិយមរហូតដល់ទៅ៦ម៉ាកក្នុងហាងតែមួយដែលរួមមាន EP, FFashion, Sabina, Jeune Style, Mira និង J-Niche។ ក្រៅពីនេះ Wavera ក៏នាំហាងលក់សម្លៀកបំពាក់ចំនួន៧ទៀតមកកាន់ផ្សារទំនើប ជីប ម៉ុង សែនសុខ ផងដែរ ដែលមានដូចជា Aéropostale ហាងលក់សម្លៀកបំពាក់យុវវ័យ, LTD ហាងលក់សម្លៀកបំពាក់បុរសទាន់សម័យ, ហាងលក់សម្លៀកបំពាក់នារី ESPADA, ហាង Xtep លក់សម្លៀកបំពាក់កីឡា, ហាង ESP នាំចូលសម្លៀកបំពាក់ពេញនិយមពីប្រទេសថៃ, ហាង Babymoov លក់សម្លៀកបំពាក់ទារក នាំចូលពីប្រទេសបារាំង និង Balabala ជាហាងលក់សម្លៀកបំពាក់កូនក្មេង។

ក្រៅពីនេះក៏មានហាងយីហោល្បីៗជាច្រើន រួមមាន Nature Republic, Café Amazon, Potato Corner, Bose, Scorpion & Co, U Care, Eye Care, K Four, Papa John’s, Starbucks, Louisiana, Ten11, Wavera, Pka k’nhey, Steaklub, Misigga, Bong Crab, Masao, Food Park, ផ្សារទំនើប Chip Mong Supermarket និងមជ្ឈមណ្ឌលកម្សាន្ត Doozii ដែលជានិងមជ្ឈមណ្ឌលកម្សាន្តរបស់កុមារដ៏ធំ និងទំនើបជាងគេបង្អស់ក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានវត្តមាននៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល៕