ក្រុមហ៊ុន Air Asia មានបំណងចង់បង្កើតក្រុមហ៊ុន Cambodia Air Asia នៅប្រទេសកម្ពុជា ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរដ្ឋលេខាដ្ឋានអាកាសចរស៊ីវិលបានផ្សាយកាលពីម្សិលមិញ។

ប្រភពដដែលបានឱ្យដឹងថា
គម្រោងនេះត្រូវបានធ្វើឡើងក្នុងជំនួបលោក
ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី
ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
អនុញ្ញាតឱ្យ ក្រុមហ៊ុនអាកាសរណ៏
Air
Asia ដឹកនាំដោយលោក
Bo
Lingam ប្រធាន
(President)
ក្រុមហ៊ុន
ចូលជួបសំដែងការគួរសម
និងពិភាក្សាការងារ
ស្តីពីបំណងចង់បង្កើតក្រុមហ៊ុន
Air
Asia នៅប្រទេសកម្ពុជា
(Cambodia
Air Asia) កាលពីថ្ងៃទី៧
ខែមករា ឆ្នាំ២០២០នេះ។

ក្នុងជំនួបពិភាក្សាលោក
Bo
Lingam បានលើកឡើងថា
ដោយមើលឃើញពីវិស័យអាកាសចរណ៏
កាន់តែរីកចម្រើនជាលំដាប់
និងភ្ញៀវទេសចរណ៏មានកំណើនឱ្យកត់សំគាល់
ក្រុមហ៊ុន Air
Asia ដែលជាក្រុមហ៊ុនអាកាសចរណ៏សំបុត្រថោក
(Low
Cost Carrier -LCC) មានយន្តហោះច្រើនជាងគេបំផុតនៅអាស៊ី
និងហោះទៅកាន់គោលដៅចំនួន
១៦៥ ជុំវិញពិភពលោក
ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍
Cambodia
Air Asia ។

ជាការឆ្លើយតបលោក រដ្ឋមន្រ្តី បានស្វាគមន៏ នូវបំណង ក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៏សំបុត្រថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។


លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៏អនុញ្ញាតិ ទៅប្រមុខរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ៕