ភ្នំពេញ៖គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គម នៃក្រសួងមហាផ្ទៃចុះឆែកឆេរទីតាំង ផលិតផលគ្រឿងសំអាងម៉ាកN&Kចំនួន២ទីតាំង ដែល តារាកំប្លែងនាងខ្ញុង តារាកំម្លែងដ៏ល្បី ឡាយលក់តាមបណ្តាញសង្គមរាល់ថ្ងៃសង្ស័យថាជាផលិតផល ក្លែងក្លាយ និងខូចគុណភាពស្តុកទុកចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមដែលអាចគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ប្រតិបត្តិការចុះត្រួតពិនិត្យ នោះធ្វើឡើងនៅវេលាព្រឹកម៉ោង៩ ថ្ងៃទី៨ខែ មករា ឆ្នាំ២០២០រហូតដល់វេលារសៀល នៅផ្ទះលេខ៤៨Zតាមផ្លូវ លេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
ទីតាំងទី២នៅផ្ទះលេខ៥០Zផ្លូវ១៣៤ សង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក ដែលមានម្ចាស់ឈ្មោះយ៉ាង ផាន់ណា ភេទប្រុស ស្នាក់នៅទីតាំងខាងលើ ។

ដោយមានការដឹកនាំពី
លោកចែសុងព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
និងអាជ្ញាធរមូលដ្ឋានព្រមទាំងប៉ូលិសមូលដ្ឋានផងដែរ
។
បើ តាមនគរបាលឱ្យថាយើងមានមានការសង្ស័យ ថា ទីតាំងខាងលើ លួចលាក់ក្លែងបន្លំលក់ផលិតផលគ្រឿងសំអាងក្លែងក្លាយនិងអត់ច្បាប់ ហើយសមត្ថកិច្ច ក៍បានសុំគោលការណ៍ពីព្រះរាជ្ញាចុះឆែកឆេរ តែម្តង ។

ជាលទ្ធផលសមត្ថកិច្ច
បានរកឃើញ ផលិផលគ្រឿងសំអាងម៉ាកN
Kជាច្រើនមុខ
។បន្ទាប់ពីធ្វើការត្រួតពិនិត្យ
សមត្ថកិច្ច ក៍បានធ្វើការដកហូត
ផលលិតផល
មួយចំនួនធំទៅធ្វើការត្រួតពិនិត្យក្រសួងមហាផ្ទៃ
និងណែនាំ អោយម្ចាស់ទៅទីស្នាក់ការដើម្បីសាកសួរ
ផងដែរ ។

បែបនេះក្ដី នៅមិនទាន់អាចសុំការបំភ្លឺពីម្ចាស់ទីតាំខាងលើបានទេ ដោយសារម្ចាស់ទីតាំងមិនសហការជាមួយអ្នកសារព័ត៌មាន ហើយចំពោះនាង ខ្ញុងដែលជា អ្នកធ្លាប់ឡាយលក់នោះក៏មិនអាចទាក់ទងដើម្បីធ្វើការបកស្រាយលំអិតផងដែរ៕


