រដ្ឋហាមមិនឲ្យស្ថាបត្យករទទួលសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ​បានប្រកាសហាមមិនឲ្យឯកឧត្តមឣគ្គលេខាធិការនៃគណ:ស្ថាបត្យករកម្ពុជា ទទួលឣនុវត្តកាងារសាងសង់ ឬ​រុះរើ​សំណង់ ដែល​មិន​ទាន់​ទទួល​បាន​លិខិតអនុញ្ញាត​តទៅ​ទៀត​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា៖ រាល់ការឣនុវត្តការងារសាងសង់សំណង់ណា ដែលមិន​ទាន់​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ លិខិតអនុញ្ញាត​បើកការដ្ឋានសំណង់ លិខិតឣនុញ្ញាត្តិជួសជុល​ លិខិតអនុញ្ញាត​រុះរើ ពី​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ទៀត គឺជាឣំពើខុសច្បាប់។

ក្រសួងឣះឣាងបន្តថា ការងារសាងសង់ដែលមិន​មាន​ប្លង់​ស្ថាបត្យកម្ម និង​ប្លង់​គ្រឿង​ផ្ទុំ​សំណង់​ដែល​ទទួល​បានការ​យល់ព្រម​ពី​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​អាច​ល្មើសនឹងបទ​ប្បញ្ញត្តិ​ស្តី​ពី​ធ្លា​តម្លា​ត សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ គុណភាព សុវត្ថិភាព​សំណង់ សោភណភាព ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើប្រាស់​សំណង់ និង​សាធារណជន និង​អាច​បង្ក​ឱ្យ​មាន​វិវាទ ។

ហេតុនេះ ក្រសួង ក៏បានស្នើឲ្យឯកឧត្តមឣគ្គលេខាធិការនៃគណ:ស្ថាបត្យករកម្ពុជា ណែនាំស្ថាបត្យករដែលចុះបញ្ជីនៅគណ:ស្ថាបត្យករកម្ពុជាទាំងឣស់ មិនឲ្យទទួលឣនុវត្តកាងារសាងសង់ទៀតឡើយ ខណ:ក្រសួងប្រកាសថា នឹងចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមានថែមទៀត៕