គិត​ត្រឹម​ឆ្នាំ​២០២១ ​ប្រាក់បៀវត្សរ៍មន្រ្តី​រាជការ​ទទួល​បាន​​តិចបំផុត ១ លាន ១៧ ម៉ឺន​រៀល​ក្នុង​មួយ​ខែ

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បី​លើក​កម្ពស់​ជីវភាព និង​ការរស់នៅ​របស់​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ភេទ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តដាក់យ៉ាង​ខ្លាំង សម្រាប់​​ដំឡើង​ប្រាក់បៀវត្សរ៍​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិត​ត្រឹមឆ្នាំ​២០២១ នេះ រាជរដ្ឋាភិបាល​បានរៀបចំ​ប្រាក់ចំណូល​ជូន​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ឱ្យ​ទទួល​បាន​ប្រាក់​បៀវត្ស​អប្បបរមា​កើន​ដល់កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយ​ការ​បើក​បៀវត្ស​បាន​អនុវត្ត​ទាន់​ពេលវេលា​គឺ​បើក​២ដង​ក្នុង​មួយ​ខែ​តាម​ប្រព័ន្ធ​ធនាគារ។

ក្រៅពីការដំឡើងប្រាក់បៀវត្សដល់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ក្នុងឱកាសបុណ្យ​ទាន​ធំ​ៗរាជរដ្ឋាភិបាលកម្ពុជា តែងតែ​ផ្ដល់ប្រាក់ឧបត្ថម្ភ​បន្ថែមជា​រៀងរាល់ឆ្នាំ​​​។ តួយ៉ាង​ក្នុងឱកាសពិធីចូលឆ្នាំថ្មី​នេះ​រដ្ឋាភិបាល​​​ក៏​បានចេញអនុក្រឹត្យផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន៥ម៉ឺនរៀល​ជន​ដល់​មន្រ្តី​រាជការ​ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ផង​ដែរ។

​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស.) របស់ពលរដ្ឋ​ជាមធ្យម​​ក្នុង​ម្នាក់​កើន​ឡើង​ពី១ ៦៨៣​ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០២០ ដល់​ប្រមាណ១ ៧៣០ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០២១។ ​ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា​មានកំណើន​ប្រមាណ ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាម​ការប៉ាន់​ស្មានអាចមានកំណើន​ក្នុងអត្រា ៤,៨%។

កម្ពុជា​បានអនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ចប្រកប​ដោយ​ភាពប្រុងប្រយ័ត្ន និង​ធ្វើឱ្យសេដ្ឋកិច្ច មាន​ស្ថិរភាព ហើយ​បាន​ជំរុញនិង​លើកកម្ពស់ការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង ព្រមទាំង​ការផលិត និង​ការប្រើប្រាស់​ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិ​មានប្រមាណជាង ៤៥ ៥៧៦ លាន​ដុល្លារ​អាម៉េរិក ក្នុងនោះការ​នាំចេញមាន​ប្រមាណ​ជាង ១៧ ៦៨២លានដុល្លារអាម៉េរិក៕