ហាងកាហ្វេប្រោនបានបើកសម្ពោធសាខាថ្មី ដោយនាំរសជាតិកាហ្វេឆុងក្តៅៗបម្រើអតិថជនដែលកំពុងកម្សាន្តនៅលើឆ្នេរសមុទ្រស្អាតជាងគេនៅខេត្តព្រះសីហនុ។
នៅថ្ងៃនេះ ហាងកាហ្វេប្រោនបានប្រកាសបើកជាផ្លូវការហាងកាហ្វេប្រោនសាខាថ្មីមួយទៀត មានទីតាំងតាមបណ្តោយឆ្នេរនៃខេត្តព្រះសីហនុដែលជាឆ្នេរសមុទ្រស្អាតជាងគេលើនៅពិភពលោក។





ហាងកាហ្វេប្រោន(Brown Coffee and Bakery ) គឺជាម៉ាកយីហោនៃហាងកាហ្វេដ៏ល្បីឈ្មោះ ដែលបានបើកអាជីវកម្មតាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន ហាងកាហ្វេមួយនេះពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងជាតិនិងអន្តរជាតិ ។ ជោគជ័យយ៉ាងខ្លាំងបានជំរុញយីហោកាហ្វេក្នុងស្រុកនេះពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ២០ទីតាំងទាំងនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងខេត្តព្រះសីហនុ៕