ដោយយោងទៅតាមប្រតិទិនសុរិយគតិ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦នេះ នេះសង្ក្រាន្តនឹងចូលមកដល់នាថ្ងៃ ព្រហស្បតិ៍វេលា ម៉ោង ១០:០០ នាទី ព្រឹក នោះយេីងអាចកំណត់បាននូវ ទេពធីតាដែលនឹងយាងចុះមកបន្តវេនថែរក្សាគ្រប់គ្រងលោក ដោយលក្ខណសម្គាល់ដូចខាងក្រោមនេះ៖
ទេពធីតាមាននាមករណ៍ ៖ កិរិណី
អម្ពរពស្ត្រា៖ ព័ណ៌ស្លឹកចេកស្រស់ (បៃតង)
លម្អរនូវព្រះកាណ៌ ៖ ផ្កាសួគ៌ មន្ទារវបុស្ប
គ្រឿងប្រដាប់៖ កែវមរកត (ត្បូងសម្បូរបៃតង)
អាវុធ៖ ព្រះហស្ថស្តាំទ្រង់ កង្វេរ ព្រះហស្ថឆ្វេងទ្រង់ កាំវជីរៈ (កាំភ្លើង)
ពាហន៖ គជសារ (ស្តេចដំរី)
ឯអាការៈទេវតាគឺស្ថិតនៅចន្លោះ ពេល ព្រឹកបំព្រាងព្រះសុរិយារះឃេីញក្រយៅដៃច្បាស់ រហូត ដល់ ថ្ងៃត្រង់ នោះទេពធីតា ដែលនឹងយាងចុះមកក្នុងឆ្នាំខាលនេះ គឺគង់ឈរគន់រំពៃរ៍លេីខ្នងគជសារជាយានដោយមិនមានកាន់ខ្សែបង្ហៀរឡេីយអំពីអាការៈទេវតារីឯអាការៈទេវតា គឺត្រូវបានកំណត់ទៅតាមម៉ោងពេលវេលាចន្លោះទាំង ៤នេះ៖
១. បេីវេលាសង្ក្រាន្តចំចន្លោះ ពេល ព្រឹកបំព្រាងព្រះសុរិយារះឃេីញក្រយៅដៃច្បាស់ រហូត ដល់ ថ្ងៃត្រង់ ទេវតា ដែលនឹងយាងចុះមកនោះគឺគង់ឈរលេីខ្នងពាហនៈ ដោយមិនមានកាន់ខ្សែបង្ហៀរឡេីយ
២. បេីវេលាសង្ក្រាន្តចំចន្លោះ ពេលថ្ងៃត្រង់ រហូតដល់ព្រលប់ សុរិយាជ្រេទេរអស្តង្គតទៅ ទេវតាដែលនឹងយាងចុះមកគឺគង់ពាក់ឆៀងលេីខ្នងពាហនៈ
៣. បេីវេលាសង្ក្រាន្តចំចន្លោះ ពេលសុរិយាអស្តង្គត រហូត ទៅទល់នឹងពាក់កណ្តាលអាធ្រា ត (ព្រះចន្ទដេីរ ត្រង់ពីលេី) នោះទេវតាដែលនឹងយាងចុះមក គឺគង់ផ្ទំបេីកព្រះនេត្រលេីខ្នងពាហនៈ
បេីវេលាសង្ក្រាន្តចំពេលពាក់កណ្តាលអធ្រាត រហូត ដល់ព្រលឹមស្រាងថ្ងៃរះភ្លឺវិញ ទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់ដូចធម្មតាចំណាំ៖ ទាំង៤ ចំណុចខាងលេីនេះសុទ្ធសឹងជាអាការៈ ដែលលំអានមានចែង៕
ប្រភព៖ ទេពធីតាសង្ក្រាន្ត