ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានទទួលថវិកាបរិច្ចាគ សរុបចំនួន៣៩៣,៤៤៤,៩០០រៀល (ស្មើនឹងជាង៩ម៉ឺនដុល្លារ) និង១៧៦,៤៩៨ដុល្លារអាមេរិក ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ នេះបើតាមមូលនិធិគន្ធបុប្ផាកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃទី ៩ មករា ឆ្នាំ ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគ ថវិកាសម្រាប់ទ្រទ្រង់ និងផ្ដល់ការគាំពារផ្នែកថែទាំសុខភាពកុមារប្រកបដោយគុណភាព និងមិន-គិតថ្លៃ ដោយមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក និងនៅពេលអនាគ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល /៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ ជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ/ ៦០,០០០រៀលក្នុងមួយឆ្នាំ៕