ភ្នំពេញស្ងប់ស្ងាត់សារជាថ្មី ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយខកខានរយៈពេល ២ឆ្នាំដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោយផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតិបើកឲ្យរៀបចំព្រឹត្តិការណ៍ប្រពៃណីដ៏ធំនេះឡើងវិញ ខណៈដែលនៅរសៀលថ្ងៃនេះទី១៤ទិដ្ឋភាពតាមផ្លូវថ្នល់ ទីប្រជុំជន ផ្សារធំៗ និងអាគារពាណិជ្ជកម្មបានក្លាយទៅជាស្ងប់ស្ងាត់ជាថ្មី ក្រោយប្រជាជនខ្មែរបានប្រមូលផ្តុំគ្នានៅតាមគេហដ្ឋាន និងចេញដំណើរតាមបណ្តាខេត្តរៀងៗខ្លួន។

រូបភាព៖ CCTIME News
រូបភាព៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបភាព៖ អ៊ិនធើណេត

ការយាងរបស់ទេវតាឆ្នាំថ្មី គឺមាននាមថា ព្រះនាងកិរិណីទេវី ដែលជាបុត្រីទី៥របស់កបិលមហាព្រហ្ម បានចូលមកដល់នៅវេលាម៉ោង១០ព្រឹក ត្រូវនឹងថ្ងៃ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។

រូបភាព៖ លោក ប៊ិន ប៉ុណ្ណា

យ៉ាងណា ប្រជាពលរដ្ឋ ដែលរស់នៅភ្នំពេញមួយចំនួន មិនបានចាកចេញទៅស្រុកកំណើត ក៏បាននាំគ្នាទៅកាន់វត្តអារាមដើម្បីធ្វើបុណ្យសាងកុសល ឬបង្សុកូលរាប់បាតដល់ព្រះសង្ឃ ក្នុងការឧទ្ទិសកុសលជូនបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស, ចរន្តអគ្គិសនីជាដើម។

ក្នុងសេចក្តីអំពាវនាវដដែល ក៏បានហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃ ឬវាយនឹងរំពាត់ ទៅលើអ្នកដំណើរ, ការជិះម៉ូតូបង្ហោះតាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿផ្ទុះគ្រប់ប្រភេទដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ សិក្ត័សមជាកុលបុត្រ កុលធីតាខ្មែរប្រកបដោយគុណធម៌ និងសីលធម៌៕