ក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី បានចេញលិខិតជាសាធារណៈអំពីការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន និងសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
ក្នុងលិខិតចំហរផ្សព្វផ្សាយជាសាធារណៈបានបញ្ជាក់ថា លោក អៀង សុធារ៉ា និងលោកស្រី ស៊ា សោភ័ណ បានផ្ទេរភាគហ៊ុនរបស់ខ្លួន និងពុំមានទំនាក់ទំនងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី ទៀតទេ ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តទៅ។
![](https://www.oknha.news/wp-content/uploads/2022/04/5f6489b46804756d860bd83f_3LgXsYMYuR1PinR31pRZuhk3pKGMdQbnrjYCcOpPoAcil4C31geKj0koS5waU-zSDvJxNYrjjSl9AImYCp5MeRFAB-CkDEiH8KFEOUUiPFFK6yWh28WJxAc6M8JS4db6fACILJ9K-1024x683.jpeg)
ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានរបស់ជប៉ុននេះ ក៏បានប្រកាសពីសមាសភាពនៃម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលថ្មីនៅក្រសួងពាណិជ្ជកម្មមានដូចតទៅ៖
១៖ សមាសភាពចាស់
* លោក អៀង សុធារ៉ា ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល
* លោក Yasumoto Kemmori ម្ចាស់ភាគហ៊ុន និងអភិបាល
* លោកស្រី Yasumoto Sacha Jane ម្ចាស់ភាគហ៊ុន និងអភិបាល
* លោកស្រី ស៊ា សោភ័ណ ម្ចាស់ភាគហ៊ុន និងអភិបាល។
២៖ សមាសភាពបច្ចុប្បន្ន
* លោក Yasumoto Kemmori ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល
* លោកស្រី Yasumoto Sacha Jane ម្ចាស់ភាគហ៊ុន និងអភិបាល។
![](https://www.oknha.news/wp-content/uploads/2022/04/fn-2022-04-18-15-01-06-0-724x1024.jpg)