ក្រុមហ៊ុន “ដង្ខៅអចលនទ្រព្យ” ដែលគេស្គាល់ថា ជាក្រុមហ៊ុនលក់ដីឡូតិ៍ និងផ្ទះល្វែងល្បីឈ្មោះមួយ បានប្រកាស ជ្រើសរើស អ្នកម៉ៅការសាងសង់រោងចក្រ និងម៉ៅការសាងសង់ផ្ទះល្វែង ជាច្រើននាក់ ដើម្បីទទួលការសាងសង់ គម្រោងសេដ្ឋកិច្ចរបស់ខ្លួនជាង៤០ហិកតា ដែលស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺ ។

លោក គល់ តុលា អគ្គនាយក ក្រុមហ៊ុន “ដង្ខៅអចលនទ្រព្យ” បានប្រាប់ថា ការប្រកាសជ្រើសរើសនេះ ដើម្បីជំរុញឲ្យគម្រោង បង្កើតរោងចក្រ កែច្នៃផលិតផលវេចខ្ចប់,រោងចក្រកាត់ដេ ,រោងចក្រផលិតកាបូប រួមនឹងគម្រោងសាងសង់ផ្ទះល្វែង ឆាប់ដល់គោលដៅតាមផែនការ ដែលបានកំណត់។ ដូច្នេះ បើបងប្អូនអ្នកជំនាញខាងផ្នែកនេះ មានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈលេខ ៖ ០១២ ៧៧ ៦៦ ៦០ ,០៦០ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០។ ចំពោះប្រាក់ខែ នឹងទទួលបានតាមស្តង់ដារទីផ្សារព្រមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនដង្ខៅអចលនទ្រព្យ បានដាក់ឲ្យដំណើរការគម្រោងរបស់ខ្លួន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កន្លងទៅលើផ្ទៃដីចំនួនជាង៤០ហិតា ស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺ។ នៅក្នុងពិធីសម្ពោធនោះ អគ្គនាយកក្រុមហ៊ុនខាងលើ បានបញ្ជាក់ពីគម្រោងបង្កើតឲ្យមានរោងចក្រចំនួន៣ ដោយក្នុងនោះមាន ៖ រោងចក្រ កែច្នៃផលិតផលវិចខ្ចប់,រោងចក្រកាត់ដេរ ,រោងចក្រផលិតកាបូប រួមនឹងគម្រោងសាងសង់ផ្ទះល្វែងតម្លៃចាប់ពីតម្លៃ១៨០០០ដុល្លារចុះក្រោម៕



