​ចុង​ខែមេសា តម្លៃ​​កំណត់​ថ្មី​​​របស់​ប្រេងសាំងនិងប្រេង​ម៉ាស៊ូត​​ឡើង​បន្តិច​វិ​ញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានជូនដំណឹងពីថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅតាមស្ថានីយ​ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៥១៥០រៀលក្នុងមួយលីត្រ គឺឡើង១០០រៀល ខណៈប្រេងម៉ាស៊ូតវិញ ៥៥០​០​រៀល ក្នុងមួយលីត្រ គឺ៤០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា តាំងពីមានការផ្ទុះឡើងនូវសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន តម្លៃប្រេង​សាំងបាន​ហក់​ឡើង​ជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ តម្លៃប្រេងឥន្ធនៈ​ដែលលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៥០៥០​រៀល​ក្នុង១លីត្រ ខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៥១០០រៀល នៅក្នុង១លីត្រ ៕