ទឹកប្រាក់ ២០ម៉ឺនដុល្លារ ធនាគារ ABA ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ ABA បានបរិច្ចាគថវិកាចំនួន ២០០,០០0 ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ ABA ជារៀងរាល់ឆ្នាំ តែងតែចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភ ថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយ ឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

កាលពីពេលថ្មីៗនេះ ធនាគារ ABA ដែលចុះហត្ថលេខាជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដើម្បីផ្តល់ទឹកប្រាក់ ២០ម៉ឺនដុល្លារ ខណៈទឹកប្រាក់ ១០ម៉ឺនដុល្លារ គឺប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

មួយផ្នែកទៀត ទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារក្នុងរយៈពេល១ឆ្នាំ ត្រូវបានជូនសមាគមសិស្សនិស្សិតអាហារូបករណ៍ AMT ក្នុងការផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ៕