សម្តេច ហ៊ុន សែន បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដដុសទី៣ ដល់កុមារ និស្សិត កម្មករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសារជាសម្លេងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវមានវ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងតិច ៣ដុសនៅក្នុងខ្លួន ដើម្បីការពារជំងឺដ៏កាចសាហាវមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាពិសេសឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យកុមារៗ សិស្សានុសិស្ស និស្សិត កម្មករ កម្មការិនី កម្មករសំណង់ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យមានភាពសាំុក្នុងសហគមន៍។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពិស្តារ៖