គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដាក់ឲ្យប្រើប្រាស់អំឡុងខែមិថុនា

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៨៥% គ្រោងបញ្ចប់ការសាងសង់បើកឳ្យដំណើការប្រើប្រាស់អំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកនាំ នៅព្រឹកថ្ងៃចន្ទ ទី២៥ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងអភិវឌ្ឍន៍នេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយនិរន្តភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។  ក្រៅពីគម្រោង​អភិវឌ្ឍន៍ទីលាន នៅចំណតផែកុងតឺន័រ LM១១ កំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេ ចំនួន ៧ ទីតាំងផងដែរ។

គម្រោងចំណតផែរណបនោះរួមមាន៖ ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកទំនិញ និងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់៕