តាមរយៈក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការរៀបចំតាំងពិព័ណ៌ចិន-អាស៊ាននឹងធ្វើឡើងនៅថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ដោយទទួលបានជោគជ័យលើការតាំងពិព័ណ៌លើកទី១៨កន្លងមក ក្រសួងពាណិជ្ជកម្មក៏បានសហការជាមួយគណៈកម្មការរៀបចំការតាំងពិព័រណ៍ចិន-អាស៊ានជាថ្មីម្ដងទៀត នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌ នាទីក្រុងណាននីង និងតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបណ្ដាធុរជន សហគ្រិន វិនិយោគគិន និងអ្នកផ្ដល់សេវាទាំងអស់អាចចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធអនឡាញ( Physical and Virtual Exhibition)។

ដោយស្ថានភាពនៃជំងឺកូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូន ផលិតផល និងសេវាទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនា និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អនឡាញ សូមមកបំពេញ បែប បទ និងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់៕


