ការសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ចំណុចស្តុបសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញបានបញ្ចប់ ១០០ភាគរយ។ នេះបើតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុកនេះគឺចាប់ផ្តើមសិក្សា និងសាងសង់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ នៅរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងត្រង់ស្តុបនាងគង្ហីង ត្រង់ស្តុបផ្សារដើមគរ,មុខវិទ្យាល័យចំណេះទូទៅហ៊ុនសែនជម្ពូវ័ន្ត និងត្រង់សាលាបឋមសិក្សាជម្ពូវ័ន្ត និងស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ដែលបានបញ្ចប់គ្រោងដាក់សម្ពោធជាផ្លូវការនៅពេលខាងមុខ៕




