សម្តេចតេជោ ហ៊ុន សែន ចាត់ទុក«វិធានការ៣​កុំ និង៣ ការពារ»នៅតែជាវិធានការចាំបាច់ ដើម្បីប្រយុទ្ធ​នឹ​ង​កូវីដ១៩

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា​«វិធានការ៣កុំ​និង៣កា​រពារ​» ដែលដាក់ ចេញ ដោយ្រាជរដ្ឋាភិបាលកន្លងទៅ នៅតែជាវិធានការចាំបាច់ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹ​ង​ជំងឺកូវីដ១៩ ទោះបីជារាជ រដ្ឋាភិបាល បានដកចេញកាតព្វ​កិច្ចពាក់ម៉ាស់​ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេចតេជោ ដូចនេះបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ​ឆ្នាំសិក្សា​២០​២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ បានកត់សម្គាល់ថា ទោះបីជារាជរដ្ឋាភិបាលលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ដែលធ្វើដំណើរនៅតាមផ្លូវសាធារណៈប្រមាណជា ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់ ដែលបង្ហាញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើន ពីការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

សម្តេចតេជោ បានលើកឡើងបន្តថា កម្ពុជាមិនយកឈ្នះលើសង្គ្រាមកូវីដ១៩ទាំងមូលនៅឡើយទេ គ្រាន់តែឈ្នះ សមរភូមិតូចៗតែប៉ុណ្ណោះ ដោយ​សារ​នៅលើពិភពលោក មិនទាន់មានប្រទេសណា​មួយដែលគ្មានការឆ្លងនោះទេ ដែលលទ្ធភាព​នៃការ​បន្តចម្លងកូវីដ១៩ នៅក្នុងប្រទេស​ក៏អាចនៅ​មានបន្តដែរ៕