សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរោងភាពយន្ត និង ពហុកីឡដ្ឋានទទួលអ្នកទស្សនា​ដូចធម្មតាឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

​តាមការស្នើសុំរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សៅ សុខា ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់​​កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​អនុញ្ញាត​ឱ្យរោង​ភាពយន្ត និងកន្លែងប្រកួតបាល់ទាត់អាចឱ្យមានអ្នកចូលទស្សនាពេញ​ឡើងវិញ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសអោយដឹងរបស់សម្តេចតេជោដូចនេះបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ​ឆ្នាំសិក្សា​២០​២០-​២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ៕